ទស្សនៈ​ជុំវិញ​ការ​តែងតាំង​កូន​ហ៊ុនសែន​ជា​មេ​បញ្ជាការ​រង​កង​អង្គរក្ស

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ងារ​ថា ជា​បុរស​ខ្លាំង បាន​តែងតាំង​កូន​ប្រុស​របស់​ខ្លួន​ឈ្មោះ ហ៊ុន ម៉ាណែត ជា​មេ​បញ្ជាការ​រង​នៃ​កង​អង្គរក្ស។

0:00 / 0:00

លោក ហ៊ុន ម៉ាណែត បុរស​វ័យ​ក្មេង និង​ត្រូវ​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចប់ និង​ទទួល​បាន​បរិញ្ញា​ថ្នាក់​អនុ​បណ្ឌិត និង​បណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក​ផង និង​ប្រទេស​អង់គ្លេស​ផង​នោះ បាន​ទទួល​តំណែង​ជា​អ្នក​ការពារ​សន្តិសុខ​ជូន​ឪពុក​របស់​លោក។

មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ​នយោបាយ​កម្ពុជា​មួយ​ចំនួន បាន​សម្តែង​ការ​សោក​ស្តាយ​ជំនួស​លោក ហ៊ុន ម៉ាណែត ដែល​បាន​សម្រេច​ចិត្ត​ទទួល​យក​មុខ​តំណែង​នេះ។

ក្រុម​អ្នក​សង្កេត​ការណ៍​ទាំង​នោះ យល់​ឃើញ​ថា ផ្អែក​តាម​ចំណេះ​វិជ្ជា​របស់​លោក ហ៊ុន ម៉ាណែត លោក​អាច​ធ្វើ​កិច្ចការ​បាន​ច្រើន ដើម្បី​ជួយ​ដល់​សង្គម​ខ្មែរ​ប្រសើរ​ជាង​មក​ធ្វើការ​ក្នុង​កង​អង្គរក្ស ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​នេះ។

សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយ​ការណ៍​ពិស្ដារ​ទាក់​ទង​នឹង​បញ្ហា​នេះ រៀប​រៀង​ជូន​ដោយ​អ្នកនាង ផន រីណា ៖