ប៉ូលិស​ចាប់​ខ្លួន​អ្នក​ភូមិ​បឹង​កក់​៤​នាក់

ស្ត្រី​អ្នក​តវ៉ា​​សុំ​រក្សា​សិទ្ធិ​កាន់​កាប់​ដីធ្លី ផ្ទះសម្បែង​នៅ​តំបន់​បឹង​កក់ ចំនួន ៤​នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំ​ខ្លួន និង ៤​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស។

0:00 / 0:00

មន្ត្រី​អង្គការ​លីកាដូ ក៏​បាន​ជួយ​សង្គ្រោះ​ស្ត្រី ៤​នាក់​ផ្សេង​ទៀត​ដែល​បាន​ដួល​សន្លប់​នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

ការ​ចាប់​ឃុំ​ខ្លួន​ស្ត្រី​តវ៉ា​ទាំង​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​ប្រជាពលរដ្ឋ​ដែល​មន្ត្រី​សុរិយោដី​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​កំណត់​ព្រំប្រទល់​ដី​រវាង​ក្រុមហ៊ុន​វិនិយោគ​បឹង​កក់ និង​ព្រំ​ដី​ដែល​នាយករដ្ឋមន្ត្រី​កាត់​ចេញ​ពី​តំបន់​វិនិយោគ ដែល​មាន​ទំហំ​ជាង ៣៣​ហិកតារ ប្រគល់​ឲ្យ​ពលរដ្ឋ​នៅ​សេសសល់​ជាង ៧០០​គ្រួសារ ចំនួន ៧​ភូមិ ឲ្យ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ដែល​មាន​ទំហំ​ជាង ១២​ហិកតារ។ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​ដែល​ផ្ទះ​គាត់​ត្រូវ​បាន​គ្រឿង​ចក្រ​កាយ​កម្ទេច​កន្លង​មក​នោះ បារម្ភ​ខ្លាច​ពួកគាត់​មិន​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី នាំ​គ្នា​ទៅ​សាលា​ក្រុង​ដើម្បី​សុំ​កម្មសិទ្ធិ​កាន់កាប់​ផ្ទះ។

ស្ត្រី ៤​នាក់​ដែល​ប៉ូលិស​ចាប់​ខ្លួន​ដាក់​រថយន្ត​នោះ មាន​ឈ្មោះ​អ្នកស្រី ទេព វន្នី អ្នកស្រី ហេង មុំ និង​អ្នកស្រី គង់ ចន្ថា និង​ស្ត្រី​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ​នៅ​ឡើយ។

ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ៖