យោងតាមរបាយការណ៍របស់ក្រសួងការបរទេសកម្ពុជា និងអង្គការសិទ្ធិមនុស្ស គិតត្រឹមពីឆ្នាំ២០០៩ មកដល់ពេលនេះ មានពលរដ្ឋខ្មែរជិត ៤០នាក់ហើយ ដែលត្រូវបានទាហានថៃ បាញ់សម្លាប់នៅពេលឆ្លងដែនចូលទឹកដីថៃ។
ក្រសួងការបរទេសកម្ពុជា បានតវ៉ាតាមរយៈការផ្ញើកំណត់ហេតុការទូតចំនួនបីលើកទៅរដ្ឋាភិបាលថៃ ប៉ុន្តែពុំទទួលបានលទ្ធផលជាផ្លែផ្កានៅឡើយទេ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ និងលោកបណ្ឌិត សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា មិនទាន់បំពេញតួនាទីគ្រប់គ្រាន់ដើម្បីការពារជីវិតពលរដ្ឋរបស់ខ្លួននៅឡើយទេ។
សូមស្ដាប់កិច្ចពិភាក្សាតុមូលជុំវិញបញ្ហានេះ ជាមួយលោកបណ្ឌិត ឡៅ ម៉ុងហៃ និងលោកបណ្ឌិត សុខ ទូច បន្ថែម ដោយមានលោក ជី វិតា ជាអ្នកសម្របសម្រួល៖
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។