អត្ថបទស្រង់ការស្រាវជ្រាវផ្គុំគ្នា ពីវិទ្យាស្ថាន Transparency International នាឆ្នាំ២០១១ ផង ពីធនាគារពិភពលោកផង និងពីវិទ្យាស្ថាន Freedom House ផង។ ពិន្ទុចាប់ពី១ ដែលល្អបំផុត ដល់១០ ដែលអាក្រក់បំផុត លើកត្តា៥យ៉ាង។
ការប្រមើលឃើញរបស់សាធារណជនលើបញ្ហាពុករលួយ បានពិន្ទុជិត៨។ អំពើពុករលួយខាងសារព័ត៌មាន បានពិន្ទុជាង៦។ អំពើពុករលួយខាងសិទ្ធិនយោបាយ បានពិន្ទុជិត៩។ អំពើពុករលួយខាងសិទ្ធិសេរីភាពស៊ីវិល បានពិន្ទុជាង៧។ ភាពលាក់លៀមមិនចំហខាងអាជីវកម្ម បានពិន្ទុ៦។ បើគិតជា ១០០ពិន្ទុ កម្ពុជាបានជិត៧២ ខាងពុករលួយ។ កាលពីឆ្នាំ២០១១ វិទ្យាស្ថាន Transparency International បានចាត់ថ្នាក់កម្ពុជាជាប់លេខ១៦៤ ក្នុងចំណោមប្រទេសចំនួន១៨៣ ដែលស្រាវជ្រាវខាងអំពើពុករលួយ ដោយបានពិន្ទុ២,១ ក្នុងចន្លោះពិន្ទុពី១ ដល់១០។ ប្រទេសជាសមាជិកអាស៊ានដែលបានពិន្ទុពី៣ ដល់៩ តាមលេខរៀង មានថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ និងសិង្ហបុរី។
ចំណែកប្រទេសដែលបានពិន្ទុក្រោម៣ តាមលេខរៀង មានវៀតណាម ហ្វីលីពីន ឡាវ កម្ពុជា និង ភូមា ឬមីយ៉ាន់ម៉ា។ សិង្ហបុរីជាប់លេខ៥ ក្នុងពិភពលោក៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។