វាក៏ជាថ្ងៃដែលកងទ័ពវៀតណាមឈ្លានពានកម្ពុជា នាំឲ្យកម្ពុជាបាត់បង់ឯករាជ្យរបស់ខ្លូន និងលទ្ធិប្រជាធិបតេយ្យផងដែរ។
លោកបន្តថា ខ្មែរគ្រប់រូបគួរតែនាំគ្នាចងចាំ និងប្រារព្ធពិធីអបអរសារទរ ថ្ងៃ ២៣ តុលា ដែលខ្មែរគ្រប់ភាគីជម្លោះ បានព្រមព្រៀងគ្នាបញ្ចប់សង្គ្រាម។
ទាក់ទងនឹងថ្ងៃ៧មករានេះដែរ លោក សួន សេរីរដ្ឋា ប្រធានបេសកកម្មនៃគណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌និងសមធម៌ ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក និង លោក ឌី ការ៉េត អនុប្រធាននៃគណៈកម្មាធិការព្រំដែនកម្ពុជាដែលមានទីស្នាក់ការនៅប្រទេសបារាំង ក៏បានចេញសេចក្តីថ្លែងការណ៍រៀងខ្លួនផងដែរ ប្រឆាំងថ្ងៃ៧មករា ថាជាថ្ងៃមហាជោគជ័យនៃអាណានិគមនិយមវៀតណាម ត្រួតត្រាកម្ពុជារយៈពេល៣០ឆ្នាំ ទាំងចំហនិងទាំងងងឹតបិទបាំងពីក្រោយ ដែលបញ្ហានេះ គឺជាគ្រោះមហន្តរាយដ៏ធំដែលធ្វើឲ្យប្រទេសខ្មែរ និងជនជាតិខ្មែរ បាត់បង់អធិបតេយ្យ បូរណភាពដែនដី និងបាត់បង់អត្តសញ្ញាណជាតិខ្មែរ។
លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកក្រុមអ្នកប្រឆាំងថ្ងៃ៧ មករា ថា ជាក្រុមនិយាយដើម្បីបិទបាំងនូវភាពអាម៉ាស់ដែលមិនបានចូលរួមក្នុងការជួយរំដោះជាតិនិងប្រជាជនខ្លួនឯងតែប៉ុណ្ណោះ៕