លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអញ្ជើញទៅចូលរួមជាអធិបតីភាពក្នុងពិធីនោះ បានមានប្រសាសន៍អំពីប្រាង្គប្រាសាទបុរាណទាំងនោះថា ៖ «គ្មានអ្វីប្រៀបផ្ទឹមចំពោះប្រាង្គប្រាសាទនានា នៅតំបន់ប្រវត្តិសាស្រ្ដអង្គរយើងនេះ អង្គការយូណេស្កូ មិនត្រឹមតែបានចារិកតម្លៃដ៏មហាសាលនៃអរិយធម៌ខ្មែរនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែតម្លៃដ៏មហាសាលនៃអរិយធម៌ខ្មែរនេះ បាននិងកំពុងចារិកជាប់ក្នុងបេះដូងរបស់អ្នកស្នេហាវិស័យសិល្បៈបុរាណវិទ្យា ប្រវត្តិវិទ្យា នៅលើពិភពលោកទាំងមូល»។
សូមជម្រាបជូនផងដែរថា កម្ពុជានិងអង្គការ UNESCO មានគម្រោងដាក់ផ្ទាំងចារិកដូចគ្នានេះដែរ នៅឯប្រាសាទព្រះវិហារនៅស្ថិតនៅជាប់ព្រំដែនខ្មែរ-ថៃ នាពេលខាងមុខឆាប់ៗនេះ៕