លោក ហ៊ុន សែន ក៏បន្តទៀតថា លោក សម រង្ស៊ី ធ្លាប់អះអាងថា លោកមិនចង់ពិភាក្សានឹងលោក ហ៊ុន សែន ដោយលោកនឹងទៅពិភាក្សានឹងមេដឹកនាំវៀតណាម ដែលជាមេរបស់លោក ហ៊ុន សែន វិញ ដូច្នោះហើយ លោកនឹងមិនទទួលលិខិតលោក សម រង្ស៊ី។
លោក ផៃ ស៊ីផាន បន្តថា ហេតុផលផ្សេងទៀត គឺរដ្ឋាភិបាលចង់ពង្រឹងនីតិរដ្ឋ ដោយលោក សម រង្ស៊ី ត្រូវគោរពសាលក្រមតុលាការ។ តុលាការក្រុងភ្នំពេញ បានកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ ពីបទរិះគន់ ដកបង្គោលតម្រុយព្រំដែន និងបរិហារកេរ្តិ៍។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ ចាត់ទុកថា ចម្លើយរបស់រដ្ឋាភិបាលជាលេសថ្មីមួយទៀត ដើម្បីរារាំងលោក សម រង្ស៊ី មិនឲ្យចូលរួមការបោះឆ្នោតឆ្នាំ២០១៣។
លោកបន្តថា លោក សម រង្ស៊ី ជាអ្នកទោសនយោបាយ ដោយសារការកាត់ទោសរបស់លោកឋិតនៅក្រោមគំនាបនយោបាយរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។