យុទ្ធសាស្ត្រ​​ដើម្បី​នាំ​លោក សម រង្ស៊ី ចូល​មក​កម្ពុជា​វិញ

គណបក្ស សម រង្ស៊ី កំពុង​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ដើម្បី​ធានា​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី អាច​វិល​ត្រឡប់​មក​កម្ពុជា ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ ខាង​មុខ​នេះ​បាន។

២៨-តុលា-២០០៩: លោកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ។
២៨-តុលា-២០០៩: លោកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ។ (RFA/Sok Serey)

0:00 / 0:00

មន្ត្រី​គណបក្ស សម រង្ស៊ី បាន​ព្រមាន​ថា ជម្រើស​ចុង​ក្រោយ​របស់​គណបក្ស គឺ​គណបក្ស​នឹង​ធ្វើ​បាតុកម្ម​ទាមទារ​តាម​ផ្លូវ​សាធារណៈ ដើម្បី​មាន​វត្តមាន​លោក សម រង្ស៊ី ក្នុង​ការ​បោះ​ឆ្នោត។

លោក សម រង្ស៊ី បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង បន្ទាប់​ពី​តុលាការ​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ច្រើន​ជាង​ដប់​ឆ្នាំ​ពី​បទ​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម។

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​ព្រមាន​លោក សម រង្ស៊ី ថា ប្រធាន​គណបក្ស​ប្រឆាំង​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ​បាន លុះ​ត្រា​តែ​លោក សម រង្ស៊ី ឈប់​បរិហារ​កេរ្តិ៍​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ប៉ុន្តែ​ប្រសិន​មិន​ដូច្នោះ​ទេ លោក សម រង្ស៊ី ត្រូវ​តែ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ជា​មុន​សិន។

សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក យន់ សាមៀន ជាមួយ​នឹង​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី គឺ​លោកស្រី មូរ សុខហួរ ពី​យុទ្ធសាស្ត្រ​គណបក្ស​ក្នុង​ការ​នាំ​ខ្លួន​លោក សម រង្ស៊ី ចូល​មក​កម្ពុជា​វិញ ៖