0:00 / 0:00
ត្រូហ្វីមូហ្វ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនកាលពីឆ្នាំ២០០៧ ហើយត្រូវបានតុលាការរកឃើញថា មានទោសពីបទរំលោភក្មេងស្រីចំនួន ១៧នាក់ អាយុពី ៦ ទៅ ១៣ឆ្នាំ។
មន្ត្រីអង្គការប្រឆាំងការជួញដូរមនុស្សបានប្រតិកម្មថា ការសម្រេចឲ្យអ្នកទោសរំលោភក្មេងរូបនោះរួចខ្លួន ធ្វើឡើងស្របទៅតាមច្បាប់មែន តែវាជាគំរូអាក្រក់។
អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ រួមនឹងអ្នកទោសចំនួន ៣៦០នាក់ផ្សេងទៀត បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ កន្លងទៅនេះ។
សូមស្ដាប់បទសម្ភាសន៍រវាងលោក យន់ សាមៀន ជាមួយនឹងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទាក់ទងនឹងការលើកលែងទោសរបស់លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ នេះ៖