មន្ត្រី​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​ឈប់​មាន​ការ​ប្រើ​ឈ្មោះ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ នៅ​ថ្ងៃ​សុក្រ ទី​៣០ កញ្ញា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​បំបាត់​ការ​ប្រើប្រាស់​តួនាទី​ជា​ទីប្រឹក្សា​មន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​ទៅ​ប្រព្រឹត្ត​បទល្មើស។

0:00 / 0:00

ការ​ស្នើ​សុំ​របស់​លោក សុន ឆ័យ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​បាន​ចាប់​ឃាត់​ខ្លួន​អ្នកស្រី ផេង គន្ធាបូរី នាយិកា​ពិធីការ និង​ទំនាក់ទំនង​អន្តរជាតិ​របស់​ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម ពី​បទ​ឆ​បោក​មាន​ស្ថាន​ទម្ងន់​ទោស​ប៉ះពាល់​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ។

លោក សុន ឆ័យ បន្ត​ថា បច្ចុប្បន្ន​នេះ​តំណែង​ជា​ទីប្រឹក្សា និង​ឧកញ៉ា ត្រូវ​បាន​ផ្ដល់ និង​លក់​ទៅ​ក្រុម​ឈ្មួញ​ដើម្បី​យក​តួនាទី​ទាំង​នោះ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ខុទ្ទកាល័យ​លោក ជា ស៊ីម បាន​អះអាង​ថា ការ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ស្ថាប័ន​ព្រឹទ្ធ​សភា​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់ មិន​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​នោះ​ទេ។ មន្ត្រី​បន្ត​ថា ការ​ស្រាវជ្រាវ​រក​ឃើញ​ឯកសារ​មិន​ប្រក្រតី​មួយ​ចំនួន ដូចជា​ការ​បន្លំ​ឯកសារ​សាធារណៈ ការ​ប្រើ​ឯកសារ​ក្លែងក្លាយ ដោយ​យក​ឈ្មោះ​ប្រធាន​ព្រឹទ្ធ​សភា​ទៅ​ធ្វើ​អាជីវកម្ម។

មក​ទល់​ពេល​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់ លោក ជា ស៊ីម ចំនួន ៥​នាក់ ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​ដឹកនាំ និង​ក្លែង​បន្លំ​ឯកសារ។

លោក យន់ សាមៀន បាន​សាកសួរ​លោក សុន ឆ័យ ជុំវិញ​ការ​ចាប់​ខ្លួន​មន្ត្រី​របស់​លោក ជា ស៊ីម នេះ៖

សេចក្ដី​រាយការណ៍​បន្ថែម​របស់​អ្នកស្រី ខែ សុណង ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​អ្នកស្រី ផេង គន្ធាបូរី៖