នៅក្នុងសវនាការនោះ ព្រះរាជអាជ្ញាក៏បានប្រកាសចោទលោក ម៉ម សូណង់ដូ ថា បានសហការជាមួយប្រធានចលនាអំណាចពលរដ្ឋខ្មែរ គឺលោក សួន សេរីរដ្ឋា ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។
សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់លោក ជី វិតា ជាមួយប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលបានច្រានចោលការចោទប្រកាន់នោះ មានសេចក្តីដូចតទៅ៖
ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១១ តាមកញ្ចក់ទូរទស្សន៍របស់ក្រុមអាវលឿងថៃ បានប្រើសង្គ្រាមពាក្យសម្ដីវាយប្រហារមកលើមេដឹកនាំរដ្ឋាភិបាលកម្ពុជា។
លោក សួន សេរីរដ្ឋា ផ្តល់ហេតុផលថា ការដែលលោកប្រើប្រាស់វេទិការបស់ថៃ រិះគន់ថ្នាក់ដឹកនាំខ្មែរ គឺលោកគ្មានជម្រើស ដោយសារតែនៅក្នុងប្រទេសកម្ពុជា អ្នកកាន់អំណាចមិនអនុញ្ញាតអោយអ្នកមានគំនិតផ្ទុយពីខ្លួន មានសេរីភាពនិយាយតាមបណ្ដាញទូរទស្សន៍ និងវិទ្យុដែលគណបក្សកាន់អំណាចជាអ្នកត្រួតត្រា។
សូមអញ្ជើញស្តាប់ការបកស្រាយរបស់លោក សួន សេរីរដ្ឋា តាមការសាកសួររបស់លោក ជី វិតា មានសេចក្តីដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។