ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល​ធ្វើ​កូដកម្ម​​​​ក្នុង​រឿង​ទំនាស់​ដី

អ្នក​ភូមិ​ជា​ច្រើន​នាក់​នៅ​ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​៣ មករា​នេះ នាំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​ជុំវិញ​បញ្ហា​ជម្លោះ​ដី​ដ៏​រ៉ាំរ៉ៃ​មួយ​កន្លែង​ដែល​អូសបន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

ប្រជាពលរដ្ឋ​ជិត​២០០​នាក់​ដែល​អះអាង​ថា ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​១.០០០​គ្រូសារ​មក​ពី​ភូមិ​ចំនួន​៥ ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣ មករា​នេះ ដោយ​ស្រែក​តវ៉ា​រក​ដំណោះ​ស្រាយ​ពី​បញ្ហា​ជម្លោះ​ដីធ្លី​មួយ​កន្លែង​ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​ហើយ​នៅ​តែ​ពុំ​ត្រូវ​រ៉ូវ​គ្នា។

ក្រុម​ប្រជាពលរដ្ឋ​ជាង​១.០០០​គ្រូសារ​ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​នេះ បាន​ចោទ​អាជ្ញាធរ​ថា បាន​ឃុបឃិត​គ្នា​បន្លំ​ឯកសារ​និង​លក់​ដី​រូម​របស់​ប្រជាពលរដ្ឋ ជា​ប្រភេទ​ដី​បឹង ចំនួន​ជាង​១៨​ហិកតា​នោះ។

ចំណែក​ក្រុម​អាជ្ញាធរ​ស្រុក​កណ្តាលស្ទឹង បាន​បដិសេធ​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ​ធ្វើ​ឡើង​ខុស​នីតិ​វិធី ដោយ​តវ៉ា​លើក​យក​ប្លង់​ដី​ដែល​មាន​ម្ចាស់​គេ​កាន់កាប់​ស្រប​ច្បាប់​រួច​ហើយ។

សូម​ស្ដាប់​សេចក្ដី​រាយ​ការណ៍​បន្ថែម​ជុំវិញ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ ៖ ស្ដាប់​សំឡេង