យោងតាមព្រះរាជក្រឹត្យឡាយព្រះហស្តដោយព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី នាយឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវបានគេតែតាំងឲ្យកាន់កាប់តំណែងជំនួសលោកឧត្តមសេនីយ៍ កែ គឹមយ៉ាន។
ព្រះរាជក្រឹត្យមិនបានជូនដំណឹងថា តើលោកឧត្តមសេនីយ៍ កែ គឹមយ៉ាន នឹងត្រូវគេប្រគល់តំណែងអ្វីថ្មីណាមួយនោះទេ ព្រះរាជក្រឹត្យគ្រាន់តែត្រាស់បង្គាប់បញ្ចប់តំណែងលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ចេញពីអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទតែប៉ុណ្ណោះ។
ព្រះរាជក្រឹត្យនៅបានតែងតាំងឧត្តមសេនីយ៍យោធា៧នាក់ផ្សេងទៀតបន្ថែមលើមុខនាទីបច្ចុប្បន្នជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ទាំង៧ដែលបានតែងតាំងជាអគ្គមេបញ្ជាការរងទាំងនោះរួមមាន លោកនាយឧត្តមសេនីយ៍ មាស សុភា លោកឧត្តមសេនីយ៍ឯក មល់ រឿប លោកឧត្តមសេនីយ៍ឯក ជា តារា លោកឧត្តមសេនីយ៍ឯក ហ៊ីង ប៊ុនហៀង លោកឧត្តមសេនីយ៍ឯក សៅ សុខា និងលោកឧត្តមនាវីឯក អ៊ុង សំខាន់៕