កិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខាដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក គិត ម៉េង។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យធនាគារពាណិជ្ជសហរដ្ឋអាមេរិកផ្ដល់កម្ចី រយៈមធ្យម និងវែងទៅដល់ប្រទេសជាសមាជិកអាស៊ាន ជាអ្នកបញ្ជាទិញទំនិញ និងសេវាកម្មសហរដ្ឋអាមេរិក។ សភាពាណិជ្ជកម្មកម្ពុជាបានចូលរួមកិច្ចព្រមព្រៀងនេះ ជាមួយនឹងសភាពាណិជ្ជកម្មឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
កាលពីខែមិថុនា ឆ្នាំ ២០០៩ ប្រធានាធិបតីសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យកម្ពុជាមានសិទ្ធិទទួលហិរញ្ញប្បទានទិញទំនិញសហរដ្ឋអាមេរិក ក្រោមច្បាប់ Export-Import Bank Act ឆ្នាំ ១៩៤៥៕