បុរសអ្នកភូមិម្នាក់ ដែលកំពុងស្ថិតក្នុងក្បួនបាតុកម្មឈ្មោះ អាន ហៃយា បានឲ្យដឹងថា បំណងរបស់អ្នកភូមិដែលនាំគ្នាមកបិទផ្លូវជាតិនេះ គឺទាមទារឲ្យអាជ្ញាធរ តុលាការ ព្រមទាំងស្ថាប័នដែលពាក់ព័ន្ធមានវិធានការដោះស្រាយឲ្យបានឆាប់នូវជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ រវាងអ្នកភូមិ និងក្រុមហ៊ុនផលិតស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលកើតមានតាំងពីឆ្នាំ២០០៧មក។
រហូតដល់ម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១២ ឧសភា អាជ្ញាធរមិនទាន់មានវិធានការដោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីបើកផ្លូវឲ្យអ្នកដំណើរឆ្លងកាត់តំបន់នោះបាននៅឡើយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។