ប៉ូលិស​ចាប់​ព្រះសង្ឃ លួន សុវ៉ាត នៅ​មុខ​តុលាការ​ភ្នំពេញ

ព្រះភិក្ខុ លួន សុវ៉ាត ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ​រួម​នឹង​ព្រះសង្ឃ​មួយ​ចំនួន​ផង ចាប់​ព្រះ​កាយ​នៅ​ម៉ោង​ជាង ១០​ព្រឹក ថ្ងៃ​ទី​២៤ ខែ​ឧសភា ខណៈ​ព្រះ​អង្គ​កំពុង​ស្ថិត​ក្នុង​ចំណោម​អ្នក​តវ៉ា​មក​ពី​តំបន់​បឹង​កក់ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

0:00 / 0:00

រហូត​ដល់​ម៉ោង​ជិត ៤ នៃ​ថ្ងៃ​ដដែល​នេះ ព្រះ​តេជគុណ លួន សុវ៉ាត កំពុង​ស្ថិត​នៅ​ក្នុង​វត្ត​បទុមវតី ដែល​ប្រភព​មួយ​ចំនួន​អះអាង​ថា ដើម្បី​ធ្វើ​ពិធី​ផ្សឹក​ព្រះ​អង្គ។

ប៉ូលិស​និង​កង​កម្លាំង​សន្តិសុខ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​គ្រប់​ច្រក​ចូល​វត្ត និង​នៅ​ជុំ​វិញ​វត្ត។ អ្នក​កាសែត និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ជួប​ព្រះ​ភិក្ខុ លួន សុវ៉ាត ឡើយ។

ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ព្រះ​សង្ឃ លួន សុវ៉ាត ត្រូវ​បាន​គេ​ដោះ​លែង​ឲ្យ​ចេញ​ពី​វត្ត​បទុមវតី នៅ​ម៉ោង​ប្រមាណ ៨ យប់​ថ្ងៃ​ដដែល​នេះ ដោយ​មាន​កិច្ច​សន្យា និង​លក្ខខណ្ឌ​ដោះដូរ​មួយ​ចំនួន។

ទោះ​យ៉ាង​ណា ព្រះ​អង្គ​មាន​ថេរដីកា​បញ្ជាក់​ថា ព្រះ​អង្គ​នឹង​មិន​បញ្ឈប់​សកម្មភាព​សង្គម ដូច​ជា​ការ​ជួយ​អប់រំ​ពលរដ្ឋ​ដែល​កំពុង​តែ​មាន​វិបត្តិ​ដីធ្លី ឲ្យ​ពួកគេ​ធ្វើ​ការ​តវ៉ា​ដោយ​ធម៌​អហិង្សា​នោះ​ទេ។

ស្តាប់​មតិ​ប្រជាពលរដ្ឋ​លើ​ការ​ចាប់​ខ្លួន ព្រះតេជគុណ លួន សុវ៉ាត៖

ស្តាប់​កិច្ច​សម្ភាសន៍ ព្រះតេជគុណ លួន សុវ៉ាត ក្រោយ​ពេល​ដោះ​លែង៖

ស្តាប់​ជីវប្រវត្តិ​សង្ខេប​របស់ ព្រះតេជគុណ លួន សុវ៉ាត៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។