ទូត​អាមេរិក​រៀបចំ​កម្មវិធី​ស្រាយ​បួស​ឲ្យ​យុវជន​ចាម

ខែ​រ៉ម៉ាឌន ហៅ​ជា​ភាសា​អារ៉ាប មាន​ន័យ​ថា​ខែ​បួស ជា​ខែ​មួយ​ដ៏​វិសេស​វិសាល​ចំពោះ​អ្នក​មាន​ជំនឿ​លើ​សាសនា​ឥស្លាម។

ជន​ជាតិ​ចាម​ចូល​រួម​ពិធី​ស្រាយ​បួស​នៅ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក នា​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ សីហា ២០១១
ជន​ជាតិ​ចាម​ចូល​រួម​ពិធី​ស្រាយ​បួស​នៅ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក នា​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ សីហា ២០១១ (RFA/Tin Zakariya)

0:00 / 0:00

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ មាន​ភាព​អ៊ូអរ​ខុស​ប្លែក​ពី​ថ្ងៃ​ធម្មតា ដោយ​សារ​គេ​បាន​រៀប​ចំ​កម្មវិធី​ស្រាយ​បួស​ឲ្យ​យុវជន​ជន​ជាតិ​ចាម ប្រមាណ​១៥០​នាក់ ក្នុង​គោល​បំណង​ស្វែង​យល់​អំពី​អ្នក​មាន​ជំនឿ​សាសនា​ផ្សេង​គ្នា និង​បង្ហាញ​ពី​ភាព​មិន​រើសអើង​គ្នា​ទៅ​វិញ​ទៅ​មក។

ការ​រៀបចំ​កម្មវិធី​ស្រាយ​បួស​នេះ ជា​លើក​ទី​ពីរ​នៅ​ក្នុង​ឆ្នាំ​២០១១ បន្ទាប់​ពី​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក បាន​រៀបចំ​កម្មវិធី​ស្រាយ​បួស​ឲ្យ​សាសនិក​ឥស្លាម​នៅ​ខេត្ត​កំពត ប្រមាណ​២០០​នាក់ កាល​ពី​ថ្ងៃ​ទី​១៩ សីហា។

ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី ខារ៉ូល រ៉តលី (Carol A. Rodley) មាន​ប្រសាសន៍​ថា ការ​រៀបចំ​ពិធី​ស្រាយ​បួស​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​នេះ ជា​គោល​នយោបាយ​ទូទៅ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ជុំវិញ​ពិភព​លោក ដើម្បី​ពង្រីក​ទំនាក់​ទំនង​ផ្នែក​សាសនា​ជា​មួយ​សាសនា​ដទៃ​ទៀត ៖ "ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ពង្រឹង​ទំនាក់​ទំនង​របស់​យើង ហើយ​អាច​ធ្វើ​ការ​ដើម្បី​ឲ្យ​មិត្តភាព​របស់​យើង​មាន​ភាព​ស្និទ្ធស្នាល​ថែម​ទៀត។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ជួប​មនុស្ស​ថ្មីៗ ហើយ​ឮ​គំនិត​ថ្មីៗ ស្ដីពី​វិធី​ដែល​ស្ថាន​ទូត​អាមេរិក និង​សហគមន៍​ឥស្លាម​កម្ពុជា​អាច​ធ្វើ​ការ​ជា​មួយ​គ្នា ដើម្បី​កសាង​អនាគត​ល្អ​ប្រសើរ​មួយ"

ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម៖