ដំណឹងពីមរណភាពរបស់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ដែលត្រូវគេបាញ់សម្លាប់នៅឯខេត្តកោះកុងនោះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់ស្គាល់ ឬអ្នកដែលមិនធ្លាប់ស្គាល់លោកសោះនោះ បានសម្ដែងការសោកស្ដាយដែលលោកបានបាត់បង់ជីវិតក្នុងបុព្វហេតុការពារធនធានធម្មជាតិ និងព្រៃឈើ។
សូមស្ដាប់សំឡេងរបស់ពលរដ្ឋដែលបានសម្ដែងក្ដីរន្ធត់នៅពេលដែលទទួលដំណឹងនេះ៖
ទាក់ទិននឹងការបាញ់ប្រហារ លោក ឈុត វុទ្ធី អ្នកស្រី សុ ជីវី បានសាកសួរអ្នកច្បាប់ និងជាសកម្មជនការពារសិទ្ធិមនុស្ស លោក នី ចរិយា ពីការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធក្នុងករណីឃាតកម្មលើ សកម្មជនការពារព្រៃឈើ រូបនេះ៖
សូមស្ដាប់បទសម្ភាសន៍របស់លោក សេក បណ្ឌិត ជាមួយលោក ឈឹម សាវុធ សកម្មជនការពារព្រៃឈើនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលលោកធ្វើការជិតស្និទ្ធជាមួយលោក ឈុត វុទ្ធី៖
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។