អង្គការសង្គមស៊ីវិលទាំងនេះ បានផ្តន្ទាទោសការវាយរុះឈូសបំផ្លាញផ្ទះសម្បែងដោយកម្លាំងប៉ូលិសប្រមាណ ៣០០នាក់និងកម្មករពាក់អាវពណ៌ ប្រមាណ ៥០០នាក់ ដែលក្រុមហ៊ុនបានជួលឲ្យបំពេញបេសកកម្មអមនុស្សធម៌មួយនេះ ព្រមទាំងឲ្យរារាំងអ្នកសង្កេតការណ៍សិទ្ធិមនុស្សនិងអ្នកសារព័ត៌មានមិនឲ្យតាមដានព្រឹត្តិការណ៍នេះផង។
អំពើនេះបានបណ្តាលឲ្យអ្នកស្រុក ១៨នាក់ រងរបួស ក្នុងនោះ ៥នាក់រងរបួសធ្ងន់។
អង្គការសង្គមស៊ីវិល ក៏បានជំរុញឲ្យរដ្ឋាភិបាលផ្តល់នូវជម្រក អាហារ ទឹកផឹកអនាម័យ និងការព្យាបាលសុខភាពដល់គ្រួសារជនរងគ្រោះ ជួយឲ្យគេបានទទួលនូវការសងទូទាត់ចំពោះការបាត់បង់ទ្រព្យសម្បត្តិ ប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌ និងធ្វើការស៊ើបអង្កេត ចំពោះសកម្មភាពខុសច្បាប់ជុំវិញប្រតិបត្តិការ បណ្តេញអ្នកស្រុកពីតំបន់ដីក្រហមកណ្តាលទីក្រុងភ្នំពេញនេះផង៕