កឹម សុខា៖ ការ​ចុះចូល​របស់​អតីត​មន្ត្រី​បក្ស​សមរង្ស៊ី​មិន​ប៉ះពាល់​ការ​រួប​រួម​គ្នា

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស កាល​ពី​យប់​ថ្ងៃ​ពុធ ទី​២៣ មីនា មាន​ប្រសាសន៍​ថា ការ​ទទួល​យក​អតីត​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក ម៉ៅ មុនីវណ្ណ ជា​សមាជិក​គណបក្ស​លោក នឹង​មិន​ប៉ះពាល់​ដល់​គម្រោង​បង្កើត​សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ​រវាង​គណបក្ស​ទាំង​ពីរ​នោះ​ទេ។

0:00 / 0:00

លោក កឹម សុខា បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ​មាន​សមាជិក​គណបក្ស សម រង្ស៊ី ជិត ២០​នាក់​បាន​ចូល​រួម​ជាមួយ​គណបក្ស​លោក​រួច​ហើយ។ លោក​អះអាង​ថា គណបក្ស​សិទ្ធិ​មនុស្ស​នឹង​ក្លាយ​ជា​គណបក្ស​ប្រឆាំង​នាំ​មុខ​គេ​នៅ​កម្ពុជា បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បាន។

លោក កឹម សុខា បាន​បក​ស្រាយ​បន្ថែម​លើ​បញ្ហា​នេះ​ដូច​ត​ទៅ ៖