លោក សម រង្ស៊ី បានអះអាងថា ប្រសិនបើគ្មានសមាជិកសភាចំនួន ១២០រូប ចូលរួមក្នុងកិច្ចប្រជុំសភានោះ សភាជាតិមិនអាចអនុម័តសេចក្ដីព្រាងច្បាប់សម្រាប់ថវិកាជាតិឆ្នាំ២០១២ បានទេ ដោយសារតែខ្វះកូរ៉ុម។
ក្នុងសេចក្ដីថ្លែងការណ៍របស់ប្រធានគណបក្ស សម រង្ស៊ី កាលពីថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ម្សិលមិញ លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្សប្រឆាំងមិនចង់ឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីបំណុលបរទេសច្រើន ដែលអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់សេដ្ឋកិច្ច ប៉ុន្តែជាឱកាសល្អរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សា និងពង្រឹងអំណាច។
លោក សម រង្ស៊ី ចោទប្រកាន់ថា ប្រាក់កម្ចីបរទេសត្រូវបានគណបក្សប្រជាជនកម្ពុជា កេងប្រវ័ញ្ចក្នុងអំពើពុករលួយ និងប្រើប្រាស់សម្រាប់ទិញសន្លឹកឆ្នោត។
សូមស្ដាប់បទសម្ភាសន៍ពិស្ដាររវាងលោក យន់ សាមៀន ជាមួយលោក សម រង្ស៊ី អំពីបញ្ហានេះ៖