មន្រ្តីផ្នែកកសិកម្មយៀកណាមម្នាក់ នៅខេត្ត អាន យ៉ាង ប្រាប់កាសែត ថាញ់នៀន ថា វិធានការដូច្នេះ គឺដើម្បីទប់ស្កាត់ការរត់ពន្ធស្រូវអង្ករ។ មន្រ្តីឈ្មោះ ឌ័ន ង៉ុកហ្វា [Doan Ngoc Pha] ថា គេនឹងជំរុញក្រុមហ៊ុនយៀកណាម ឲ្យជួលដីធ្វើស្រែក្នុងស្រុកខ្មែរ ហើយនាំផលិតផលស្រូវទៅស្រុកយៀកណាម។
អភិបាលខេត្តស្វាយរៀង ជៀង អំ ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា លោកបានត្រៀមដីស្រែតាមតំបន់ព្រំដែនក្នុងខេត្តលោក ទំហំ ១ម៉ឺនហិកតាររួចហើយ សម្រាប់ជួលឲ្យយៀកណាម។
ចំណែកលោកអភិបាលខេត្តព្រៃវែង អ៊ុង សាមី ថា លោកនឹងចរចាជាមួយមន្រ្តីយៀកណាមនាពេលឆាប់ៗនេះ៕