សពបណ្ឌិត កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម ត្រូវបានបញ្ចុះនៅម៉ោង ១១ និង ៣០នាទី ថ្ងៃទី២៥ កក្កដា នៅស្រុកកំណើតរបស់លោកឋិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅម៉ោងប្រមាណ ១០ព្រឹកថ្ងៃដដែល សពបណ្ឌិត កែម ឡី ត្រូវបានរំកិលចេញពីមឈូសទឹកកកដាក់ក្នុងមឈូសឈើសម្រាប់ត្រៀមបញ្ចុះ។ កាលពីថ្ងៃទី២៤ កក្កដា ប្រជាពលរដ្ឋជិត ២លាននាក់ចូលរួមដង្ហែសពលោកចំណាយពេលជាង ១០ម៉ោង លើដងផ្លូវជាង ៨០គីឡូម៉ែត្រ ចាប់ពីវត្តចាស់ រហូតដល់ស្រុកកំណើតរបស់លោកនៅខេត្តតាកែវ។ សពត្រូវបានដង្ហែទៅដល់គេហដ្ឋានរបស់លោកនៅម៉ោងជិត ៦ល្ងាចថ្ងៃដដែល។
សពលោក កែម ឡី បានតម្កល់នៅក្នុងវត្តពោធិយារាម ហៅវត្តចាស់ ចំនួនពីរសប្ដាហ៍ បន្ទាប់ពីឃាតកបាញ់សម្លាប់លោកក្នុងហាងលក់ទំនិញស្ដារម៉ាត (Star Mart) ក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) បូកគោ ខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។