មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ រៀបចំនៅទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រឹកថ្ងៃពុធ ទី២៤ ខែមេសា មានមនុស្សចូលរួមប្រមាណ បីពាន់នាក់ ដើម្បីទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កែទម្រង់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ខែកក្កដា ឆ្នាំ២០១៣។ រូបថតដោយ ដែន អយុធ្យា

១-សមាជិកគាំទ្របក្សសង្គ្រោះជាតិ លើកបដាឲ្យ គ.ជ.ប កែទម្រង់បោះឆ្នោត។

២-សមាជិកគាំទ្របក្សសង្គ្រោះជាតិ។

៣-ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ចូលរួមក្នុងមហាបាតុកម្ម។

៤-ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស។

៥-លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ថ្លែងក្នុងមហាបាតុកម្ម។

៦-អ្នកស្រី មូរ សុខហួរ មន្ត្រីដឹកនាំគណបក្សសង្គ្រោះជាតិ។

៧-លោក ប៉ែន សុវណ្ណ មន្ត្រីដឹកនាំគណបក្សសង្គ្រោះជាតិ។

៨-លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។

៩-ព្រះសង្ឃនិមន្តមកពីក្រៅប្រទេសចូលរួមក្នុងមហាបាតុកម្ម។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។