ការ​តវ៉ា​នឹង​ច្បាប់​អង្គការ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង

តាំង​ពី​ព្រឹក​ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី​១៣ កក្កដា ផ្លូវ​ថ្នល់​ស្ទើរ​គ្រប់​ច្រកល្ហក​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​មនុស្ស​ម្នា​ធ្លាប់​ចេញ​ចូល និង​ឆ្លង​កាត់​សំដៅ​មក​រដ្ឋសភា ត្រូវ​បិទ​ជិត​មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដំណើរ​បាន​ធ្វើ​ចរាចរ​ដូច​មុន​ ទៀត​ឡើយ គឺ​ពេល​នេះ ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​កម្លាំង​ចម្រុះ និង​របាំង​ការពារ​យ៉ាង​តឹងរ៉ឹង​វិញ។

ការ​រឹត​បន្តឹង​នេះ ស្រប​ពេល​សមាជិក​សភា​ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ក្នុង​មន្ទីរ​រដ្ឋសភា។ ចំណែក​នៅ​ខាង​ក្រៅ​បរិវេណ​នៃ​រដ្ឋសភា​ឯណេះ​វិញ របាំង​ដែក​ត្រូវ​បាន​ដាក់​ការពារ​ជាច្រើន​ជាន់ អម​ដោយ​កម្លាំង​សមត្ថកិច្ច​ដែល​មាន​ដំបង​ឆក់ និង​ខែល​គ្រប់​ដៃ​ថែម​ទៀត​ផង។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។