ស្រ្តីជាបុគ្គលិកម្នាក់ដែលបានបម្រើការងារនៅក្នុងកាស៊ីណូរយៈពេល ២ឆ្នាំមកហើយនោះ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងសៅរ៍នេះថា អ្នកស្រីកំពុងតែរកការងារផ្សេងធ្វើវិញ ក្រោយពីគេបានប្រកាសបិទកាលពីដើមខែធ្នូនេះ ដោយសារតែនៅក្នុងកាស៊ីណូនោះមិនមានភ្ញៀវចូលលេងល្បែង។
កាស៊ីណូឈ្មោះ Queen Crown នោះ មានបុគ្គលិកចំនួនប្រមាណ ៣០០នាក់ បានបើកធ្វើអាជីវកម្មបនល្បែងនោះតាំងពីឆ្នាំ២០០៥ កន្លងមក៕