ថ្ងៃសៅរ៍ ទី២៦ ខែមេសា នេះគឺជាខួបទី២ឆ្នាំនៃឃាតកម្មលើរូប លោក ឈុត វុទ្ធី អតីតប្រធានអង្គការការពារធនធានធម្មជាតិ ដែលត្រូវបានឃាតកបាញ់សម្លាប់ កាលពីឆ្នាំ២០១២ ខណៈលោកចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅតំបន់ភាគកណ្ដាលនៃភ្នំក្រវាញ ក្នុងខេត្តកោះកុង។
មុនពេលបាត់បង់ជីវិត លោក ឈុត វុទ្ធី ដែលជាសកម្មជនការពារព្រៃឈើដ៏ឆ្នើមមួយរូប បានផ្តល់បទសម្ភាសន៍ដល់ លោក ជី វិតា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ ស្ដីពីវិនាសកម្មព្រៃឈើក្នុងតំបន់ព្រៃឡង់ ដោយក្រុមហ៊ុនកាប់ឈើ ដែលមានការឃុបឃិតមិនអនុវត្តច្បាប់ពីមន្ត្រីខ្មែរដែលមានតួនាទីការពារព្រៃឈើ។
សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់ លោក ជី វិតា ជាមួយ លោក ឈុត វុទ្ធី អតីតប្រធានអង្គការការពារធនធានធម្មជាតិ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ គឺនៅមុនពេលលោកត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
ស្ដាប់ភាគ១៖
ស្ដាប់ភាគ២៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។