បទ​សម្ភាសន៍​ស្ដីពី​សំណើ​សុំ​លុប​ចោល​គណៈកម្មការ​ទន្លេ​មេគង្គ

0:00 / 0:00

កាល​ពី​ថ្ងៃ​ទី៣ និង​ទី៤ ខែ​មិថុនា កន្លង​ទៅ​នេះ ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​តំបន់​មួយ​នៅ​ទីក្រុង​ភ្នំពេញ ប្រជាពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍​អ្នក​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ មក​ពី​ប្រទេស​ចិន ឡាវ វៀតណាម ថៃ និង​កម្ពុជា ជាង ២០០​នាក់ បាន​ជួបជុំ​គ្នា និង​លើក​សំណើ​សុំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ជា​សមាជិក លុប​ចោល​គណៈកម្មការ​ទន្លេ​មេគង្គ និង​សុំ​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ពិចារណា​ទៅ​លើ​តួនាទី​របស់​ស្ថាប័ន​មួយ​នេះ​ទៀត​ផង។

តើ​រហូត​មក​ទល់​នឹង​ពេល​នេះ សំណើ​របស់​សហគមន៍​ស្ដីពី​ករណី​នេះ មាន​ផល​វិជ្ជមាន ឬ​អវិជ្ជមាន​យ៉ាង​ណា​ខ្លះ?

សូម​ស្តាប់​បទ​សម្ភាសន៍​របស់​លោក រដ្ឋា វិសាល ជាមួយ​នឹង​មន្ត្រី​សម្រប​សម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី មាន​ការិយាល័យ​នៅ​ខេត្ត​រតនគិរី ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។