អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​សង្ឃឹម​ថា​កម្ពុជា​នឹង​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បង្ហាញ​ក្តី​សង្ឃឹម​ថា រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សមាគម និង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ។ លោក បាន គីមូន (Ban Ki-moon) អំពាវនាវ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បន្ត​វប្បធម៌​សន្ទនា​ត​ទៅ​ទៀត។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន បាន​សន្ទនា​ជាមួយ​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី​៧ មិថុនា។ លោក បាន គីមូន បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ជុំវិញ​សេចក្តី​រាយការណ៍​អំពី​ការ​បំភិតបំភ័យ ការ​រំលោភ​បំពាន និង​ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ សមាជិក គ.ជ.ប និង​សមាជិក​គណបក្ស​ប្រឆាំង ដែល​កំពុង​រីក​រាល​ដាល​នៅ​កម្ពុជា។

ចុច​ត្រង់​នេះ ដើម្បី​អាន​ព័ត៌មាន​ពិស្ដារ!Opens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។