0:00 / 0:00
តំណាងសង្គមស៊ីវិលកម្ពុជា ស្នើដល់ប្រទេសថ្នាក់ដឹកនាំនៃបណ្ដាប្រទេសសមាជិកអាស៊ាន ចូលរួមពង្រឹងផ្នែកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ដើម្បីធានាបាននូវការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ប្រកបដោយកិត្យានុភាព និងរីកចម្រើនស្របគ្នាទៅបានទាំងអស់គ្នា។
វេទិកាប្រជាពលរដ្ឋអាស៊ាន ធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៥មក។ នៅឆ្នាំនេះវេទិកាប្រជាពលរដ្ឋអាស៊ាន ធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) ដែលមានតំណាងសង្គមស៊ីវិលពីកម្ពុជាជាង១០០នាក់ និងបណ្ដាប្រទេស២៦ផ្សេងទៀត សរុប១៤០០នាក់។
សូមស្ដាប់បទសម្ភាសន៍រវាងអ្នកស្រី ធីតា ឃិះ តាមការសាកសួររបស់លោក ជុន ច័ន្ទបុត្រ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។