អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅថ្ងៃទី៣១ ខែមីនា នេះ សម្ដែងក្ដីបារម្ភអំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដែលអ្នកស្រីថា កំពុងខិតទៅជិតចំណុចកំពូលនៃគ្រោះថ្នាក់។
ការថ្លែងរបស់អ្នកស្រីដូចនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតបិទបញ្ចប់ទស្សនកិច្ចមកកម្ពុជា រយៈពេល ១០ថ្ងៃ (២១-៣១ មីនា)។
សូមស្ដាប់អ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី លោក យាង សុជាមេត្តា រាយការណ៍ជុំវិញរឿងនេះដូចតទៅ៖
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បដិសេធការលើកឡើងរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ដែលថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជិតដល់ចំណុចកំពូលនៃគ្រោះថ្នាក់នេះ។ លោក ផៃ ស៊ីផាន អះអាងថា របាយការណ៍ស្វែងរកការពិតរយៈពេល ១០ថ្ងៃរបស់អ្នកស្រី រ៉ូណា ស្មីត មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជាទេ៖ «ការលើកឡើងរបស់អ្នកស្រី រ៉ូណា ស្មីត ហាក់ដូចជាមិនចំនូវអ្វីដែលជាស្ថានភាពជាក់ស្ដែងនោះទេ។ បើសិនជាយើងមើលរបាយការណ៍ គ្រប់រូបទាំងអស់របស់តំណាងអង្គការសហប្រជាជាតិ បានធ្វើរបាយការណ៍គឺមិនដែលឆ្លើយតបនឹងអ្វីជាក់ស្ដែងទេ គ្រាន់តែជ្រោះមរណៈហ្នឹងចង់ ១០ឆ្នាំកន្លងមកហើយ ស្ថិរភាពនិងសន្តិភាពមានដដែល អត់មានអ្វីជ្រោះមរណៈដូចគាត់និយាយទេ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។