គណបក្សប្រឆាំងចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៣ មិថុនា បញ្ជាក់ជាថ្មីម្ដងទៀតថា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងជាប្រធានស្ដីទីមតិភាគតិចនៃរដ្ឋសភា មិនអាចចូលទៅបំភ្លឺនៅតុលាការ នៅថ្ងៃទី១៤ មិថុនា តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញទេ ដោយលោកមានអភ័យឯកសិទ្ធិ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថាតាមដីការបស់តុលាការ លោក កឹម សុខា បានប្រគល់សិទ្ធិឲ្យក្រុមមេធាវីចូលទៅកាន់តុលាការតាមកាលបរិច្ឆេទរបស់តុលាការដើម្បីនាំយកលិខិតជូនដំណឹង អំពីមូលហេតុសមស្របនៃការមិនអាចចូលខ្លួនរបស់លោក កឹម សុខា និងលិខិតស្នើសុំដែលជាសារណារបស់ក្រុមមេធាវីទៅជូនចៅក្រមស៊ើបសួរដោយផ្ទាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។