ប្រធានរដ្ឋសភា លោក ហេង សំរិន នឹងដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅចូលរួម ពិធីរំឭកខួបលើកទី៧០ នៃការបោះឆ្នោតសកលលើកដំបូង របស់វៀតណាម នាទីក្រុងហាណូយ ប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ មករា។
សេចក្ដីជូនដំណឹងរបស់រដ្ឋសភា ចុះថ្ងៃទី៤ មករា បញ្ជាក់ថា ពិធីរំឭកខួបលើកទី៧០ នៃការបោះឆ្នោតសកលលើកដំបូង របស់វៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានខ្លឹមសារយ៉ាងសំខាន់ ចំពោះរដ្ឋសភា និងប្រជាជនវៀតណាម ក្នុងដំណើរការតស៊ូ និងដណ្ដើមឯករាជ្យរបស់ប្រជាជនរៀតណាម។
កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រធានព្រឹទ្ធសភា និងប្រមុខការទូតកម្ពុជា ទើបតែទៅទស្សនកិច្ចនៅប្រទេសវៀតណាម តាមការអញ្ជើញរបស់ភាគីវៀតណាម និងចូលរួមប្រជុំនានា ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។