រូបមន្ត​បែង​ចែក​អាសនៈ​រដ្ឋសភា

រូបមន្ត​បែង​ចែក​អាសនៈ​តំណាង​រាស្ត្រ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​កម្ពុជា បច្ចុប្បន្ន មាន​ឈ្មោះ​ថា រូបមន្ត​មធ្យម​ភាគ​ខ្ពស់​បំផុត។ រូបមន្ត​នេះ​ខុស​គ្នា​ពី​រូបមន្ត​ប្រើប្រាស់​ក្នុង​ការ​បោះឆ្នោត​សម័យ​អ៊ុនតាក់ (UNTAC) ឆ្នាំ​១៩៩៣ ដែល​មាន​ឈ្មោះ​ថា រូបមន្ត​សំណល់​ខ្ពស់​បំផុត។

0:00 / 0:00

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត អោយ​ដឹង​ថា សម្រាប់​ស្ថានភាព​នយោបាយ​កម្ពុជា បច្ចុប្បន្ន រូបមន្ត​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី១ សម័យ​អ៊ុនតាក់ គឺ​ជា​រូបមន្ត​បែង​ចែក​អាសនៈ​រដ្ឋសភា ល្អ​ជាង​រូបមន្ត​បច្ចុប្បន្ន។ អ្នក​សង្កេតការណ៍​គូស​បញ្ជាក់​ថា រូបមន្ត​សំណល់​ខ្ពស់​បំផុត​សម័យ​អ៊ុនតាក់ វា​ជា​យន្តការ​មួយ​ដែល​អាច​ផ្តល់​ឱកាស​អោយ​គណបក្ស​តូចៗ​មាន​លទ្ធភាព​បាន​អាសនៈ​ខ្លះ​នៅ​ក្នុង​រដ្ឋសភា ដែល​ជា​ស្ថាប័ន​កំពូល​តំណាង​អោយ​សំឡេង​ប្រជារាស្ត្រ។

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​លោក គល់ បញ្ញា នាយក​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្រ្វែល (Comfrel) ពន្យល់​អំពី​ភាព​ខុស​ប្លែក​គ្នា​នៃ​អត្ថប្រយោជន៍​របស់​រូបមន្ត​បែង​ចែក​អាសនៈ​រដ្ឋសភា​ទាំង​ពីរ​នេះ តាម​ការ​សាកសួរ​របស់​លោក ជី វិតា មាន​សេចក្តី​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។