លោក កឹម សុខា ថា​នឹង​ជួប​បក្ស​កាន់​អំណាច​ឆាប់ៗ​ដើម្បី​ជជែក​ពី​បញ្ហា​លោក សម រង្ស៊ី

0:00 / 0:00

អនុប្រធាន​បក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថា គណបក្ស​សង្គ្រោះជាតិ នឹង​រក​មធ្យោបាយ​ជួប​គណបក្ស​កាន់អំណាច​ឆាប់ៗ ដើម្បី​ដោះស្រាយ​នយោបាយ​កំពុង​ជាប់​គាំង ជា​ពិសេស​ករណី លោក សម រង្ស៊ី។

លោក កឹម សុខា អះអាង​បែបនេះ​នៅ​ពេល​លោក​ត្រឡប់​មក​ដល់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា​ ជំនួប​​នោះ​នឹង​ធ្វើ​យ៉ាងណា​ដើម្បី​រក​ច្រក​ចេញ គឺ​រក​លទ្ធភាព​ដើម្បី​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​វិល​ចូល​ស្រុក​វិញ​ឆាប់ៗ បន្ទាប់​ពី​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ជុំវិញ​បទ​បរិហារកេរ្តិ៍​កាល​ពី​ជាង ​៧​ឆ្នាំ​មុន។

ក្នុង​ដំណើរ​វិវត្តន៍​​នេះ ក៏​មាន​ការ​អម​ដំណើរ​ដោយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ​​២​រូប​ទៀត គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​ទើប​បាន​ធូរ​ស្រាល​ពី​ការ​ព្យាបាល​របួស​ក្នុង​ប្រទេស​ថៃ។

ចំណែក​នៅ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏​មាន​អ្នក​គាំទ្រ​រាប់​សិប​នាក់ មក​ទទួល​ដំណើរ​លោក កឹម សុខា ផង​ដែរ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ម៉ម មុនីរតន៍ អំពី​ការ​វិល​ត្រឡប់​មក​ស្រុក​វិញ​របស់​លោក កឹម សុខា តាម​ការ​សាកសួរ​របស់​អ្នកស្រី ខែ សុណង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។