មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ស្នើពលរដ្ឋឲ្យរក្សាភាពស្ងៀមស្ងាត់ ដើម្បីរង់ចាំស្ដាប់លទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ដែល គ.ជ.ប នឹងប្រកាសចាប់ពីម៉ោង ៦ល្ងាចថ្ងៃទី៤ មិថុនា។
លោក ហង្ស ពុទ្ធា បន្តថា លទ្ធផលនឹងត្រូវផ្សព្វផ្សាយតាមរយៈវិទ្យុជាតិ និងទូរទស្សន៍ជាតិ គេហទំព័រ គ.ជ.ប និងទំព័រហ្វេសប៊ុក (Facebook) របស់អ្នកនាំពាក្យ គ.ជ.ប។
ការបោះឆ្នោតទូទាំងប្រទេស ត្រូវបានបិទជាផ្លូវការហើយនៅរសៀលម៉ោង៣ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។