សភា​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​​រួច​​រាល់​​ជា​ស្ថាពរ​ដោយ​គ្មាន​ការ​ជំទាស់

0:00 / 0:00

រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​រួច​រាល់​ហើយ គឺ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​គ្មាន​ការ​ជំទាស់​ពី​បក្ស​ប្រឆាំង​ឡើយ​នៅ​ថ្ងៃ​ទី​១៩ មីនា។

ប្រធាន​ក្រុម​តំណាង​រាស្ត្រ និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ថ្លែង​មុន​ចូល​ប្រជុំ​សភា​ថា ច្បាប់​បោះឆ្នោត​ថ្មី​នេះ នឹង​មិន​មាន​អ្វី​ជជែក​ដេញដោល​ក្នុង​សភា​ទៀត​ទេ ព្រោះ​ច្បាប់​នេះ ត្រូវ​បាន​ក្រុម​ការងារ​ចរចា​នៃ​បក្ស​ទាំង​ពីរ បាន​ជជែក​ពិភាក្សា​ត្រឹមត្រូវ​ល្អ និង​ប្រើ​ពេល​ជា​យូរ​មក​ហើយ។

លោក សម រង្ស៊ី បន្ត​ថា បន្ទាប់​ពី​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​នេះ​រួចរាល់ គណបក្ស​ទាំងពីរ​នឹង​បន្ត​រក្សា​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ទៅ​មុខ។

សូម​​ស្ដាប់ ​លោក ទីន ហ្សាការីយ៉ា រាយការណ៍​​ព័ត៌មាន​ពិស្ដារ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។