លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលរួម និងតាមដានការទទួល និងផ្ទៀងផ្ទាត់ផែនទីពីអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ សីហា បានអះអាងថា ផែនទីដែលបក្សប្រឆាំងប្រគល់ឲ្យក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ផែនទីរបស់រដ្ឋាភិបាល និងផែនទីដែលអង្គការសហប្រជាជាតិ ទើបឲ្យកម្ពុជា ខ្ចីនោះ គឺដូចគ្នា។ ដូច្នេះលោក សុខ ទូច គូសបញ្ជាក់ថា មានតែផែនទីរបស់រដ្ឋាភិបាលទេ ទើបអាចយកប្រើប្រាស់សម្រាប់ការបោះបង្គោលខណ្ឌសីមាព្រំដែនប្រទេស កម្ពុជា ជាមួយប្រទេសវៀតណាម បាន ហើយអំពាវនាវសូមឲ្យអ្នកពាក់ព័ន្ធគ្រប់និន្នាការនយោបាយ ឈប់ខ្វែងគំនិតគ្នាលើការប្រើប្រាស់ផែនទីនេះតទៅទៀត។
សូមស្ដាប់បទសម្ភាសន៍របស់ អ្នកស្រី ម៉ៅ សុធានី ជាមួយនឹង លោកបណ្ឌិត សុខ ទូច ដូចតទៅ៖
ស្ដាប់សំឡេង៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។