សម្ពន្ធភាពសង្គមស៊ីវិលសកល (Global Civil Society Alliance) ជាបណ្ដាញអង្គការដែលមានឥទ្ធិពលថ្នាក់ជាតិ តំបន់ និងអន្តរជាតិ បានដាក់បញ្ចូលប្រទេសកម្ពុជា ទៅក្នុងបញ្ជីឃ្លាំមើលតាមដាន។ បញ្ជីឃ្លាំមើលនេះ នឹងទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិទៅលើប្រទេសណាដែលធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរទៅលើអង្គការសង្គមស៊ីវិល។
កម្ពុជាត្រូវបានបញ្ចូលក្នុងបញ្ជីឃ្លាំមើលនេះ ដោយសារតែនៅមុនពេលបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជា បានកម្ចាត់គណបក្សប្រឆាំង គាបសង្កត់សង្គមស៊ីវិល និងបានបង្ខំកាសែត និងវិទ្យុឯករាជ្យបិទការផ្សាយជាដើម។
របាយការណ៍សម្ពន្ធភាពសង្គមស៊ីវិលសកល ផ្សាយកាលពីពេលថ្មីៗនេះឲ្យដឹងថា ការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលកម្ពុជា បានបណ្ដាលឲ្យមានកង្វល់ថា ស្ថានភាពនយោបាយនៅកម្ពុជា នឹងបន្តធ្លាក់ចុះធ្ងន់ធ្ងរ ហើយពលរដ្ឋអ្នកបោះឆ្នោតនឹងត្រូវបង្ខំចិត្តបោះឆ្នោតក្នុងបរិយាកាសគំរាមកំហែង គាបសង្កត់ ខណៈព័ត៌មានត្រូវបានគ្រប់គ្រង ដោយស្ថានីយដែលគាំទ្រ និងគ្រប់គ្រងដោយរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។