ប៉ូលិស​ខេត្ត​ប៉ៃលិន​ចាប់ខ្លួន​ក្រុមប្រឹក្សាឃុំ​បក្ស​សង្គ្រោះជាតិ​ម្នា​ក់ដោយ​មិនដឹង​មូលហេតុ

ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ប្រមាណ ៤​នាក់ នៅ​រសៀល​ថ្ងៃទី​២៤ តុលា ចាប់​ខ្លួន​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹងកាច់ គណបក្ស​សង្គ្រោះជាតិ ឈ្មោះ​ឈុន សិទ្ធី អាយុ ៣៨​ឆ្នាំ ពី​ចំណុច​ភូមិ​ផ្សារព្រំ ខាងជើង​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ នាំទៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ភ្លាមៗ​តែម្ដង។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន​នេះ​ទំនង​ដោយសារ​លោក ឈុន សិទ្ធី បង្ហោះ​វីដេអូ ឃ្លីប​មួយ​កាលពី​ថ្ងៃទី​២៣​តុលា ដោយ​ផ្ដាំ​ទៅ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោក​មិន​ចង់បាន​ប្រាក់ខែ​ត្រឹមតែ ៥៧​ម៉ឺន​រៀល (៥៧០,០០០)​នោះទេ ហើយ​បើទោះបីជា​ប្រាក់ខែ រាប់លាន​ដុល្លារ​អាមេរិក​ក៏​លោក​មិន​លក់​ឧត្ដមគតិ​របស់ខ្លួន​ដែរ។ « សំឡេង​ »

បច្ចុប្បន្ន​ក្រុមប្រឹក្សាឃុំ​រូបនេះ ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​ឃុំខ្លួន នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដោយ​ពុំ​ដឹងថា នឹង​បាន​ត្រឡប់មកផ្ទះ​វិញ ឬ​យ៉ាងណា​នៅឡើយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។