កិច្ចជួបជុំនោះមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ប៉ុន្តែមានការដាក់លក្ខខណ្ឌមួយចំនួន ដូចជាមិនឲ្យហែក្បួន មិនឲ្យមានអ្នកគាំទ្រមកពីបណ្ដាខេត្តមកចូលរួម និងមិនឲ្យមានអ្នកចូលរួមលើសពី ៥.០០០នាក់ជាដើម។
ការជួបជុំនេះ ក្រៅពីផ្សព្វផ្សាយសភាពការណ៍នយោបាយរួមក្រោយការបោះឆ្នោត លោក សម រង្ស៊ី និងលោក កឹម សុខា បានថ្លែងសារនយោបាយមួយចំនួនឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានដឹងអំពីគោលជំហររបស់គណបក្សចំពោះបញ្ហានានា ដែលបានកើតមានក្រោយថ្ងៃបោះឆ្នោតផងដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី អំពីពិធីជួបជុំនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។