ក្នុងចំណោមអ្នកចូលរួមប្រមាណ ២ពាន់នាក់នោះ មានអ្នកចូលរួមប្រមាណ ៦០០នាក់ ឈរតម្រៀបជាជួរ ដើម្បីហ្វឹកហាត់ពីរបៀបធ្វើបាតុកម្មនេះ។ មនុស្ស ៦០០នាក់នោះចែកជាពីរក្រុម ដោយក្រុមទី១ សម្ដែងជាក្រុមអ្នកបាតុកម្ម និងម្ខាងទៀតជាក្រុមអ្នករារាំង។ គោលបំណងសំខាន់នៃការហ្វឹកហាត់នេះ គឺដើម្បីឲ្យក្រុមបាតុករយល់ដឹងពីក្រមសីលធម៌ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ ដែលមានទាំងរបៀបនិយាយស្ដី របៀបសម្ដែងការតវ៉ាជាដើម។

សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ឡេង ម៉ាលី តាមការសាកសួររបស់លោក វោហារ ជាតិ៖
ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រកាសដល់អ្នកចូលរួមក្នុងពិធីហាត់ធ្វើបាតុកម្មដោយសន្តិវិធីថា ការហាត់បែបនេះ នឹងមានធ្វើម្ដងទៀតនៅថ្ងៃទី៤ ខែកញ្ញា មុននឹងធ្វើបាតុកម្មមែនទែន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។