ការ​ប្រៀបធៀប​រវាង​គ.ជ.ប​កម្ពុជា​និង​គ.ជ.ប​នៅ​ថៃ​និង​ម៉ាឡេស៊ី

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ដើម្បី​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែ​មេសា ឆ្នាំ​២០១៣។
សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ដើម្បី​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែ​មេសា ឆ្នាំ​២០១៣។ (RFA/Den Ayuthea)

0:00 / 0:00

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ គឺ​ជា​ការ​បោះ​អាណត្តិ​ទី​៥។ ការ​បោះ​ឆ្នោត​អាណត្តិ​ទី​១ ឬ​លើក​ទី​មួយ នៅ​ឆ្នាំ​១៩៩៣ គឺ​ជា​ការ​រៀបចំ​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត​ថា អ៊ុនតាក់ (UNTAC)។

បន្ទាប់​មក ជា​រៀង​រាល់ ៥​ឆ្នាំ​ម្ដង កម្ពុជា​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​ខ្លួន​ឯង ក្រោម​ការ​ចាត់​ចែង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (គ.ជ.ប)។ សម្រាប់ គ.ជ.ប នេះ​ជា​សមិទ្ធផល​ដ៏​គួរ​ឲ្យ​មាន​មោទនភាព។ ប៉ុន្តែ​សម្រាប់​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គ.ជ.ប ជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ជី វិតា ផ្ដោត​លើ​ការ​ប្រៀបធៀប គ.ជ.ប នៅ​កម្ពុជា ទៅ​នឹង គ.ជ.ប នៃ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ មាន​សេចក្ដី​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។