នាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីវៀតណាម នឹងសម្ពោធបង្គោលព្រំដែនចំនួនពីរ នៅថ្ងៃទី២៦ ធ្នូ។ មន្ត្រីរដ្ឋាភិបាល អះអាងថា ការចូលរួមរបស់ប្រមុខរដ្ឋាភិបាលទាំងពីរនេះ នឹងជួយពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី ឲ្យដឹងថា បង្គោលព្រំដែនដែលប្រមុខរដ្ឋាភិបាលទាំងពីរទៅសម្ពោធ មានទីតាំងនៅបង្គោលលេខ៣០ ស្ថិតក្នុងខេត្តរតនគីរីនៃប្រទេសកម្ពុជា និងខេត្តយ៉ាឡាយ (Gia Lai) នៃប្រទេសវៀតណាម ហើយមួយទៀត មានទីតាំងនៅបង្គោលលេខ២៧៥ ក្នុងខេត្តតាកែវ ប្រទេសកម្ពុជា និងខេត្តអានយ៉ាង (An Giang) ប្រទេសវៀតណាម។
« ង្វៀន តាន់យុង (Nguyễn Tấn Dũng) គឺ » ។ នាយករដ្ឋមន្ត្រីទាំងពីរ បានបោះបង្គោលព្រំដែនបានបីដងហើយ។ លើកទីមួយ បានទៅចូលរួមសម្ពោធជាមួយនាយករដ្ឋមន្ត្រី
បង្គោលលេខ១៧១ នៅច្រកទ្វារអន្តរជាតិបាវិត តាំងពីឆ្នាំ២០០៦។ ហើយក្រោយមកទៀត នាយករដ្ឋមន្ត្រីទាំងពីរ សមេ្តចនាយក អញ្ជើញសម្ពោធនៅបង្គោល៣១៤ ខេត្តកំពត។ ឥឡូវនេះ សម្ពោធពីរទៀតនៅថ្ងៃតែមួយ នៅបង្គោលលេខ៣០ និងបង្គោលលេខ២៧៥កាលពីថ្ងៃទី២០ ខែវិច្ឆិកា អាជ្ញាធរកម្ពុជា និងវៀតណាម បានបើកការដ្ឋានសាងសង់បង្គោលព្រំដែនលេខ២៧៥ នៅភ្នំដិន ខេត្តតាកែវ និងបើកការដ្ឋានសាងសង់បង្គោលព្រំដែនលេខ៣០ ឋិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីផងដែរ ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនបានបញ្ជាក់គោលជំហរគាំទ្រ ឬប្រឆាំងនឹងការសម្ពោធនេះឡើយ។ ក៏ប៉ុន្តែមន្ត្រីបក្សប្រឆាំងរូបនេះថ្លែងថា ដំណើរបោះបង្គោលរវាងប្រទេសកម្ពុជា និងវៀតណាម នៅមានមន្ទិលជាច្រើន ហើយពាក្យបណ្ដឹងរបស់ពលរដ្ឋក៏មិនទាន់ដោះសា្រយដាច់ស្រេចនៅឡើយដែរ៖ « ចំពោះគណបក្សសង្គ្រោះជាតិ ដែលយើងបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ជាពិសេសទទួលព័ត៌មានជារឿយៗហ្នឹង យើងគិតថានៅមានមន្ទិលសង្ស័យច្រើន។ យើងនឹងដោះស្រាយនៅពេលណាដែលគណបក្សសង្គ្រោះជាតិ មានអំណាចគ្រប់គ្រាន់នៅក្នុងរដ្ឋាភិបាល » ។
បណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចុះស្រាវជ្រាវការបោះបង្គោលព្រំដែនរបស់ប្រទេសកម្ពុជា និងវៀតណាម បានថ្លែងថា លោកនឹងចូលរួមតាមដានមើលដំណើរការសម្ពោធបង្គោលព្រំដែននៅក្នុងខេត្តតាកែវដែរ។
ទោះយ៉ាងណា លោក សុខ ទូច មិនបានអត្ថាធិប្បាយជុំវិញការសម្ពោធបង្គោលព្រំដែននៅពេលនេះទេ ដោយលោកមានប្រសាសន៍ថា លោកនឹងយកផែនទីផ្ទៀងផ្ទាត់ និងផែនដីជាមុនសិន មុននឹងចេញសេចក្ដីសន្និដ្ឋានណាមួយ៖ « ប្រសិនបើគេសម្ពោធអាថ៌កំបាំងមិនឲ្យនរណាដឹង ហ្នឹងខ្ញុំជឿជាក់ថាវាមានបញ្ហា តែបើយើងបង្ហាញបែបនេះ យើងនឹងទៅមើល ចាំមើលទាំងអស់គ្នា។ ត្រូវក៏យើងមិនទាន់ថា ខុសក៏យើងមិនទាន់ថា។ យើងត្រូវទៅសិក្សាទាំងអស់គ្នា ពីព្រោះរឿងនេះជារឿងជាតិយើងទាំងអស់គ្នា » ។
យោងតាម អ្នកស្រី កុយ ពិសី ភាគីកម្ពុជា និងវៀតណាម បានបោះបង្គោលព្រំដែនបានចំនួន៨៣ភាគរយ ឬស្មើនឹង១២៦០គីឡូម៉ែត្រ។ ប្រទេសកម្ពុជា និងវៀតណាម មានព្រំដែនគោក និងព្រំដែនទឹក សរុប ២.៥៧២គីឡូម៉ែត្រ។ លោកស្រីពន្យល់ថា ភាគរយដែលនៅសេសសល់ គឺភាគីទាំងពីរកំពុងបន្តដោះស្រាយបញ្ហាបច្ចេកទេស និងវិវាទនានាជាមុនសិន។ យ៉ាងណាក៏ដោយ លោកស្រី មិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដ ថាពេលណាទើបការបោះបង្គោលព្រំដែននេះ អាចបញ្ចប់ទាំងស្រុងនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។