ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានដាក់លិខិតកោះហៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មកសួរអំពីដំណើរការស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី នៅថ្ងៃទី១២ មករា ឆ្នាំ២០១៧។
លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ រដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ឲ្យដឹងថា គណៈកម្មការលោកបានដាក់លិខិតកោះហៅលោក ស ខេង តាមរយៈប្រធានរដ្ឋសភា នៅថ្ងៃទី២១ ខែធ្នូ។ លោកថា ប្រធានរដ្ឋសភានឹងបញ្ជូនលិខិតកោះហៅទៅលោក ស ខេង នៅក្នុងសប្ដាហ៍នេះ។
ក្រៅពីនេះ គណៈកម្មការទី១ នៃរដ្ឋសភា ក៏គ្រោងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មកសួរអំពីករណីដូចគ្នានេះដែរ ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។