អ្នកវិភាគគោលនយោបាយការបរទេសលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែភ័យព្រួយពីការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិបន្ថែមទៀត ពិសេសគឺការបង្កកប្រាក់បក្សពួករបស់លោកដែលជាមន្ត្រីរដ្ឋាភិបាល និងក្រុមឈ្មួញដែលមានរាប់រយលានដុល្លារអាមេរិក រក្សាទុកនៅបរទេស។
អ្នកស្រី អូលីវា អ៊ីណូស (Olivia Enos) អ្នកវិភាគគោលនយោបាយមូលនិធិកេរដំណែលពិភពលោក (Heritage Foundation) អះអាងថា លោក ហ៊ុន សែន បានថ្លែងក្ដែងៗអំពីកម្ពុជា នៅតែដំណើរការសេដ្ឋកិច្ចទៅបានដដែលនោះ គ្រាន់តែជាការថ្លែងតែសំបកក្រៅតែប៉ុណ្ណោះ តែធាតុពិត លោក ហ៊ុន សែន កំពុងតែភ័យខ្លាចអំពីរឿងនេះ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ និងអ្នកស្រី អូលីវា អ៊ីណូស អ្នកវិភាគគោលនយោបាយមូលនិធិកេរដំណែលពិភពលោក ជុំវិញបញ្ហានេះដូចតទៅ៖
ទស្សនាវីដេអូ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។