លោក កឹម សុខា៖ យុវជន​ខ្មែរ​នៅ​កូរ៉េ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា

0:00 / 0:00

ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ចូល​រួម​វេទិកា​យុវជន និង​នយោបាយ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង តាម​រយៈ​ការ​អញ្ជើញ​របស់​ក្រុម​យុវជន​ខ្មែរ​ដែល​ភាគ​ច្រើន​ជា​ពលករ​នោះ បាន​បង្ហាញ​មោទនភាព​ថា សន្ទុះ​ទឹក​ចិត្ត​របស់​យុវជន​រស់​នៅ​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត ចង់​ឃើញ​មាតុភូមិ​របស់​ពួក​គេ​មាន​ការ​អភិវឌ្ឍ​ជឿនលឿន​ដូច​ប្រទេស​ដែល​ពួក​គេ​កំពុង​រស់​នៅ។

ក្រុម​យុវជន​ជាង ១​ពាន់​នាក់​ដែល​ចូល​រួម​ក្នុង​វេទិកា​នេះ បាន​បរិច្ចាគ​ថវិកា​ប្រមាណ ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជ្រោមជ្រែង​ដល់​ដំណើរ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ប្រកួត​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា។

សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​របស់​លោក តាំង សារ៉ាដា ជាមួយ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​សេចក្ដី​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។