ព្រះមហាក្សត្រស្នើពលរដ្ឋកុំឲ្យចាញ់សម្លុតជនណាម្នាក់ ឬគណបក្សនយោបាយណាមួយ ទាក់ទងនឹងការបោះឆ្នោតរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ដោយត្រូវប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ ជ្រើសរើសបេក្ខជន ឬគណបក្សណាដែលខ្លួនពេញចិត្ត។
ព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី អំពាវនាវដល់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។
ព្រះអង្គមានបន្ទូលថា ការបោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧នេះ គឺជាការបោះឆ្នោតជាទូទៅ ជាសាកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះសុំកុំឲ្យមានការព្រួយបារម្ភ ពីការគៀបសង្កត់ គំរាមកំហែង ឬសំឡុតពីជនណាម្នាក់ ឬគណបក្សនយោបាយណាមួយឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។