ដី​ខ្មែរ​តាម​ព្រំដែន​ខេត្ត​រតនគិរី​ប្រមាណ​៤​ម៉ឺន​ហិកតារ​ត្រូវ​គ្រប់គ្រង​ដោយ​វៀតណាម

0:00 / 0:00

ដីខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​វៀតណាម ប្រមាណ​៤​ម៉ឺន​ហិកតារ ត្រូវ​គេ​រក​ឃើញ​ថា គ្រប់គ្រង​ដោយ​ទាហាន​វៀតណាម ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា កងទ័ព​ប្រជាជន​វៀតណាម។

ដី​ទំហ៊ំ​ប្រមាណ​៤ម៉ឺន​ហិកតារ​នេះ ដំបូង​ឡើយ ជា​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​ចុះ​កិច្ចសន្យា​ប្រគល់​ទៅ​អោយ​ក្រុមហ៊ុន​ឯកជន​ដើម្បី​អភិវឌ្ឍន៍ គឺ​ជ្រក​ក្រោម​ផ្លាក​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ហើយ ដែល​បន្ទាប់​មក​ទៀត ត្រូវ​គេ​ផ្ទេរ​សិទ្ធិ​បន្ត​គ្នា រហូត​ធ្លាក់​ដល់​ដៃ​កងទ័ព​វៀតណាម​តែ​ម្តង។

ព័ត៌មាន​ស្ដីពី​ការ​គ្រប់គ្រង​ដី​ខ្មែរ​៤ម៉ឺន​ហិកតារ នៅ​ខេត្ត​រតនគិរី​នេះ ចុះ​ផ្សាយ​ជា​ដំបូង​ដោយ​ព្រិត្តិប័ត្រ ឌឺ ខាំបូឌៀ ដេយលី (Cambodia Daily) ។

សូម​ស្ដាប់​បទសម្ភាសន៍​ជាមួយ​លោក រដ្ឋា វិសាល ដែល​តាមដាន​រឿង​នេះ​ដូចតទៅ​...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។