រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០១៧​ដោយ​បក្ស​ប្រឆាំង​មិន​គាំទ្រ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (កាន់​ទូរស័ព្ទ) និង​តំណាងរាស្ត្រ​ផ្សេង​ទៀត ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Rann Samnang
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (កាន់​ទូរស័ព្ទ) និង​តំណាងរាស្ត្រ​ផ្សេង​ទៀត ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Rann Samnang (RFA/Rann Samnang)

0:00 / 0:00

រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧ ហើយ​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ ដោយ​សំឡេង​គាំទ្រ​លើក​ដៃ​ពី​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា ៦៦​សំឡេង ខណៈ​គ្មាន​សំឡេង​គាំទ្រ​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ។

ការ​ប្រជុំ​ដេញដោល​គ្នា នា​រដ្ឋសភា​ក្នុង​កិច្ច​ប្រជុំ​​លើក​ទី​៧ នីតិកាល​ទី​៥ នៅ​ថ្ងៃ​នេះ បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ក្នុង​ចំណោម​របៀបវារៈ​នៃ​សេចក្ដី​ព្រាង​ចំនួន​បី។ សេចក្ដី​ព្រាង​ច្បាប់​ទាំង​នោះ​រួមមាន​ច្បាប់​ស្ដីពី​ការ​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស អំពី​ការ​ប្រែប្រួល​អាកាសធាតុ ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧ និង​ការ​ពិភាក្សា និង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​ សម្រាប់ការ​គ្រប់គ្រង​ឆ្នាំ​២០១៥។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ (រូប​ឈរ) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Rann Samnang
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ (រូប​ឈរ) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Rann Samnang (RFA/Rann Samnang)

រដ្ឋសភា​បើក​កិច្ច​ប្រជុំ​​លើក​ទី​៧ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដែល​មាន​ការ​ចូលរួម​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ៦៧​រូប និង​គណបក្ស​ប្រឆាំង ៣៩​រូប។ ចំណែក​ឯ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​សភា​ថ្ងៃ​នេះ​ទេ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​ពហិការ​ប្រជុំ​សភា​ជា​បណ្ដោះអាសន្ន​ម្ដង​ហើយ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ដោយ​លើក​ហេតុផល​ថា គិត​ពី​សុវត្ថិភាព​របស់​តំណាងរាស្ត្រ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះអាង​ថា ការ​ចូល​ប្រជុំ​សភា​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា គឺ​ដើម្បី​ចូល​រួម​ពិភាក្សា​សំខាន់​លើ​ច្បាប់​ថវិកា​ជាតិ។

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០១៧​ ដោយ​គ្មាន​ការ​គាំទ្រ​ពី​បក្ស​ប្រឆាំង រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០១៧​ ដោយ​គ្មាន​ការ​គាំទ្រ​ពី​បក្ស​ប្រឆាំង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។